នៅថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ឆុំ សុភក្រ្តា មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះពង្រឹងការងារសហគមន៍ និងផ្សព្វផ្សាយគោលគំនិតសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងបំពេញទំរង់បែបបទស្នើសុំបញ្ចូលសហគមន៍កសិកម្មជាសមាជិកសម្ព័ន្ធសហគមន៍កសិកម្ម ក្នុងនោះមានសហគមន៍កសិកម្ម ចំនួន៥ សហគមន៍ ក្នុងស្រុករុក្ខគិរី និងសហគមន៍កសិកម្មចំនួន៧ សហគមន៍ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបងដំបង ដោយមានការសហការពីប្រធានការិយាល័យកសិកម្មស្រុករុក្ខគិរី និងប្រធានការិយាល័យកសិកម្មស្រុកគាស់ក្រឡ។

