ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក នុន បុត្រ មន្រ្តីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក លន់ វ៉ាន មន្រ្តីការិយាល័យស្រុកកំពង់សីលា បានចូលរួមប្រជុំស្ដីពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាលើកទី២ ក្រោមអធិបតី ឯកឧត្តម ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម នៅអគ្គនាយកដ្ឋានកសិកម្ម។ មានការចូលរួមពីមន្ទីរទាំង២៥ រាជធានីខេត្ត។