ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រីក្រោមឱវាទ ២នាក់ បានជួបប្រជុំពិភាក្សា ជាមួយក្រុមប្រឹក្សាភិបាលភិបាល និងគណះកម្មាធិការត្រួតពិនិត្យ សហគមន៍កសិកម្ម ឃុំវត្តតាមិម រួមជាមួយ លោកមេភូមិ លោកមេឃុំវត្តតាមិម និងលោកប្រធានការិយាល័យកសិកម្មស្រុកសង្កែ នៅសាលាឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង អ្នកចូលរួមប្រជុំចំនួន ១០នាក់ ។ គោលបំណង ប្រជុំពិនិត្យ និងធ្វើការរំលាយ សហគមន៍កសិកម្ម ឃុំវត្តតាមិម មូលហេតុដោយសារ សមាជិកជួបគ្រោះរាំងស្ងួតរាល់ៗឆ្នាំ ខ្លះទៀតដកហ៊ុនចេញ និងមិនចូលរួម ឯមុខរបរសហគមន៍ក៏មិនដំណើរការ អ្នកដឹកនាំ សហគមន៍ផ្អាកធ្វើការងារជាមួយសហគមន៍អស់រយៈពេល ៣ឆ្នាំកន្លងមក ឆ្លងតាមការប្រជុំ សហគមន៍ឃុំវត្តតាមិម ដែលបានចូលរួមបានឯកភាពគ្នារំសាយសហគមន៍កសិកម្ម ឃុំវត្តតាមិម ពីព្រោះសហគមន៍មិនអាចដំណើរការតទៅទៀតបាន ។

