វគ្គបណ្ដុះបណ្ដាលស្ដីពី ផែនការហិរញ្ញវត្ថុ និងផែនការសកម្មភាពប្រចាំឆ្នាំ

09-Oct-2019

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោក នុន បុត្រ មន្រ្តីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានដឹកនាំមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ផែនការហិរញ្ញវត្ថុ និងផែនការសកម្មភាពប្រចាំឆ្នាំ នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកប្រធានក្រុមប្រឹក្សាឃុំកំពង់សីលា។ ក្នុងវគ្គបណ្តុះបណ្តាលមានការអញ្ជើញចូលរួមពីមន្រ្តីការិយាល័យកសិកម្មស្រុកកំពង់សីលា ប្រធាន និងសមាជិកសហគមន៍កសិកម្មចំប៉ា និងចំការហ្លួង ចំនួន ៣៥នាក់ ក្នុងនោះស្រី ០៩នាក់។