កិច្ចប្រជុំជាមួយតំណាងសហគមន៍កសិកម្ម ស្ដីពីការអសកម្មរបស់សហគមន៍កសិកម្មរស្មីព្រៃភ្ញាស់

09-Oct-2019

រសៀលថ្ងៃអង្គារ ១០ កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩
លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ សរុប ៤នាក់ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសហគមន៍កសិកម្មរស្មីព្រៃភ្ញាស ស្ថិតនៅសាលាឃុំដូនបា  ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ស្តីពី ការអសកម្មរបស់សហគមន៍កសិកម្ម ដោយមានការចូលរួមពីក្រុុមប្រឹក្សាឃុំដូនបា និងលោក សុខ ពេញនី ប្រធានការិយាល័យកសិកម្មស្រុកគាស់ក្រឡ សរុប ១៣នាក់ ។ ក្រោយការពិភាក្សាជាលទ្ធផល តំណាងសហគមន៍កសិកម្មរស្មីព្រៃភ្ញាស បានស្នើសុំរំលាយសហគមន៍កសិកម្ម ដោយសារសមាជិកបានដកហ៊ុន និងធ្វើការចំណាកស្រុកអស់ហើយ ។

​​​​​​​