ព្រឹកថ្ងៃអង្គារ ១០ កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩
លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ សរុប ៤នាក់ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសហគមន៍កសិកម្មកកោះ ស្ថិតនៅសាលាឃុំកកោះ ស្ថិតនៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្តីពី ការអសកម្មរបស់សហគមន៍កសិកម្ម ដោយមានការចូលរួមពីមេឃុំកកោះ និងប្រធានកម្មវិធីប្រតិបត្តិស្រុកមោងឫស្សីរបស់អង្គការទស្សនពិភពលោក ព្រមទាំងលោក អ៊ូច ភីរម្យ ប្រធានការិយាល័យកសិកម្មស្រុកមោងឫស្សី សរុប ៩នាក់ ។ ក្រោយការពិភាក្សាជាលទ្ធផល បានឯកភាពគ្នាពង្រឹងសហគមន៍កសិកម្មកកោះឡើងវិញ តាមរយៈការជ្រើសរើសបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាភិបាល និងគណ:កម្មការធិការត្រួតពិនិត្យ សម្រាប់រៀបចំមហាសន្និបាតនាពេលខាងមុខ ។


