នៅថ្ងៃព្រហស្បត្តិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបាត់ដំបង បានចុះទៅជួបសហគមន៍កសិកម្មសង្ហាផល នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង សហគមន៍កសិកម្មក្តីសង្ឃឹមកសិករខ្មែរ នៅភូមិតាម៉ាត ឃុំព្រៃខ្ពស់ ស្រុកបវេលខេត្តបាត់ដំបង និងសហគមន៍កសិកម្មរស្មីអូរដូនពៅចម្រើនផល នៅភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ជួបជាមួយក្រុមកសិករផលិតពូជស្រូវដំណាក់កាលស្ទូង គាំទ្រដោយគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងបង្កើនផលិតភាពកសិកម្ម ហៅកាត់ថា (RIAPIP) ។

