នៅថ្ងៃចន្ទ ១០រោច ខែ ភទ្រឆ្នាំកុរ ឯកសក័ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៩ ក្រោមអធិតីភីភាព លោក ឈឹម .វជិរាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងលោក អ៊ុក.សារឿនអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហកមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម , លោក ហាត.ឌី នាយកកម្មវិធីDGRV in CAMBODIA រួមទាំងប្រធាន អនុប្រធាននិង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តបាត់ដំបង និងសហគមន៍កសិកម្មចូលរួម៦០ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការប្រកាសផ្សព្វផ្សាយសេចក្ដីសម្រេចនៃការបង្កើតគណៈកម្មាការរៀបចំសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា។និងការបោះឆ្នោតជ្រើសរើសបេក្ខជនប្រតិភូតំណាងនិងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យសម្រាប់ សម្ព័័ន្ធសហគមន៍កសិកម្មកម្ពុជា ។អ្នកចូលរួមសរុប ៧១នាក់ ក្នុងនោះស្រី ១៤នាក់ នៅ សាលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង ។


