សិក្ខាសាលាផ្សព្វផ្សាយគោលគំនិត ស្តីពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងការជ្រើសរើសបេក្ខជនប្រតិភូតំណាង បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាភិបាល និងគណ:កម្មាធិការត្រួតពិនិត្យ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា

23-Sep-2019

ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩
-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រោមអធិបតីភាពលោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រះសីហនុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលគំនិត ស្តីពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងការជ្រើសរើសបេក្ខជនប្រតិភូតំណាង បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាភិបាល និងគណ:កម្មាធិការត្រួតពិនិត្យ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សិក្ខាកាមចូលរួមក្នុងពិធីនេះមកពីសហគមន៍កសិកម្ម ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ
ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៧៥នាក់ ស្រី១៧នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកោះកុង។