លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រីមន្ទីរកសិកម្មចំនួន ២រូប រួមទាំងអនុប្រធានមន្ត្រីការិយាល័យកសិកម្មស្រុកព្រៃនប់ ដើម្បីប្រជុំពិភាក្សាស្តីពីការផ្សព្វផ្សាយសម្ព័ន្ធសហគមន៍កសិកម្ម និងបទបញ្ជាផ្ទៃក្នុង បណ្តាសហគមន៍កសិកម្មទាំង៨ ខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចប្រជុំដើម្បីផ្សព្វផ្សាយផ្តោតលើ÷ - ផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា - ផ្សព្វផ្សាយលក្ខន្តិកៈសម្ព័ន្ធសហគមន៍កសិកម្ម - ចុះយកទិន្នន័យបច្ចុប្បន្នភាពសហគមន៍កសិកម្ម។