ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន(Red IV) និងអង្គការADDA បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការចុះបញ្ជីរគណនេយ្យ ដល់សហគមន៍ចំនួន១១ ក្នុងស្រុកអន្លង់វែង និងត្រពាំងប្រាសាទ ដែលមានគណៈកម្មាការសហគមន៍ចូលរួមសរុបចំនួន២៧នាក់ ស្រី០៧នាក់ ធ្វើនៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
ការបណ្តុះបណ្តាលផ្តោតសំខាន់លើការចុះបញ្ជីរស្នាមដែលមានភាពងាយស្រួលដល់គណៈកម្មាការ ធ្វើយ៉ាងណាអាចអោយគាត់អនុវត្តន៍បាន។