ថ្ងៃច័ន-អង្គារ ១៤-១៥កើត ខែអាសាឍ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១៩
លោក សុខ ធឿន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
លោក សេន បូរ៉ែន មន្រ្តី
បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការ រៀបចំផែនការមុខជំនួញសហគមន៍កសិកម្ម ដែលមានសិក្ខាកាមចូលរួមសរុប៣៦នាក់ ស្រី១៦នាក់ រៀបចំដោយការិយាល័យអភិវឌ្ឍន៍មុខជំនួញ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ធ្វើនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលផ្តោតសំខាន់លើ
-ផែនការមុខរបរផ្គត់ផ្គង់
-ផែនការមុខរបរសេវ៉ាកម្មប្រើប្រាស់រួមគ្នា
-ផែនការមុខរបរ ទីផ្សារ
-ផែនការមុខរបរឥណទាន
-ផែនការសកម្មភាពប្រចាំឆ្នាំ
-ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ