វេទិការឆ្លុះបញ្ជាំងពីសហគមន៍កសិកម្ម ក្នុងខេត្តឧត្តរមានជ័យ

31-Aug-2019

ថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកសក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានធ្វើវេទិការឆ្លុះបញ្ជាំងពីសហគមន៍កសិកម្ម ក្នុងខេត្តឧត្តរមានជយ ក្រោយការចូលរួមដ៏ខ្ពង់ខ្ពស់ពីលោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជយ ដោយមានសិក្ខាកាមចូលរួមសរុប៥៨នាក់ ១៧ស្រី។ កម្មវិធីគាំទ្រដោយ អង្គការADDA ,កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់(GIZ), អង្គការកែប្រែសហគមន៍។ 
គោលបំណង
-បទបង្ហាញពីផែនការ បញ្ហាប្រឈមរបស់សហគមន៍ 
-ការចែករំលែកពត៍មានរបស់ក្រុមហ៊ុនឯកជន (Agri budy) ទៅកាន់សហគមន៍ 

**ជាលទ្ឋផលយើងទទួលបានបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម
-ការផលិតស្រូវ ពិបាកក្នុងការដឹកជញ្ជូន
-ខ្វះទំនាក់ទំនង និងពត៍មានទីផ្សារ
-សហគមន៍ពុំមានដើមទុន
-ចំណេះដឹងរបស់គណៈកម្មាការនៅមានកំរិត
-សហគមន៍មិនទាន់មានបច្ចេកទេសផលិតទឹកស្អាត(សហគមន៍ខ្ទុំ)
  -មិនអាចស្វែងរកទីផ្សារដែលមានតម្លៃខ្ពស់សម្រាប់ផលិតផលរបស់សហគមន៍
  -លិខិតស្នាមមិនច្បាស់លាស់
-គណៈកម្មាការ នៅមិនទាន់គោរពតាមតួនាទី
-មិនទាន់មានទីស្នាក់ការសម្រាប់ធ្វើការ
-ដំឡូងមីមានជំងឺ (អំបោសធ្មប់)
-អាជ្ញាធរមិនសូវចូលរួម
-ខ្វះអាងស្តុបទឹក  មិនអាចពង្រីកប្រពន្ធបន្ថែមដល់សហគមន៍។

រាល់បញ្ហាទាំងអស់នេះ លោកប្រធានមន្ទីរបានពន្យល់ណែនាំបង្ហាញ និងលើកយកទៅដោះស្រាយតាមនីតិវិធីនិងព្យាយាមខិតខំរកដៃគូរពាក់ព័ន្ឋ ជួយសម្រួលដល់សហគមគន៍ទាំងអស់អោយបានតាមជំហ៊ានជាបន្តបន្ទាប់។