នៅថ្ងៃចន្ទ១១ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយអង្គការ ម្លប់បៃតង ចំនួន៣ថ្ងៃ ដើម្បីជួបប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ សហគមន៍កសិកម្ម អាងកំពីងពួយពិនិត្យឯកសារផ្សេងៗ របស់សហគមន៍ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ផែនការយុទ្ធសាស្រ្ត ផែនការប្រចាំឆ្នាំ របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រចាំឆ្នាំ ដើម្បីរៀបចំផែនការនិងវគ្គបណ្តុះបណ្តាលដល់សហគមន៍អាងកំពីងពួយ ដែលស្ថិតនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។


