ថ្ងៃចន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩
លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រីក្រោមឱវាទ ០១រូប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការគ្រប់គ្រងផែនការអាជីវកម្មឆ្ពោះទៅកាន់ទីផ្សាររបស់សហគមន៍កសិកម្ម រយៈពេល ២ថ្ងៃ គឺ ថ្ងៃទី២៦ -២៧ ខែសីហា ឆ្នាំ២០១៩ នៅខេត្តស្វាយរៀង ដែលរៀបចំដោយ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងគាំទ្រដោយអង្គការពលកម្មអន្តរជាតិ(ILO) ។

