??????????????????????????? ????????????????????????????????

19-Aug-2019

នៅថ្ងៃព្រហស្បតិ៍១៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខ្ញុំបាទ តិច សារ៉ាវុធ និងលោក លឹម ហុន នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយលោកស្រី ស្វាយ សិដ្ឋា គ្រូបង្គោលដំណាំបន្លែ ស្រុកបាណន់ ខេត្តបាត់ដំបង បានចុះសម្របសម្រួលវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការគ្រប់គ្រងក្រុមផលិតបន្លែសុវត្ថិភាព ការសន្សំប្រាក់ ឥណទានសាច់ប្រាក់ខ្នាតតូច ទុនបង្វិលក្នុងក្រុម ទំនាក់ទំនងទីផ្សារលក់ផលិតផលបន្លែសុវត្ថិភាព និងការកត់ត្រាបញ្ជីធ្វើរបាយការណ៍ប្រចាំខែ ដល់ក្រុមបន្លែសុវត្ថិភាពបៃតងស្វាយប្រគាប និងក្រុមបន្លែសុវត្ថិភាពដៃមាសភូមិបបុុះ ស្ថិតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ សមាជិកក្រុមចូលរួមសរុបចំនួន២៧ នាក់ស្រី១នាក់ គាំទ្រដោយគម្រោងជម្រុញផលិតកម្មស្បៀងហៅកាត់ថា (BFP) នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។