នារសៀល ថ្ងៃពុធ១៤ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដោយTakii project ដឹកនាំដោយ លោកស្រី Kayo Sumaki លោក ជឹម សំណាង សហការី និងលោក ទុយ ណូរ៉ា បានជួបពិភាក្សាជាមួយ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ស្តីពីគ្រាប់ពូជដំណាំទំនើបនាំពីប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយ ដល់សហគមន៍កសិកម្ម និងអនុវត្តការដាំដុះដំណាំលើផ្ទៃដីសមស្រប លក់នៅទីផ្សារទំនើប អ្នកចូលរួមបុគ្គលិកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម។
