នៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៌ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង(តំណាងប្រធានមន្ទីរ) បានចូលរួមមហាសន្និបាតសហគមន៍នេសាទត្រស់ និងរៀបចំបោះឆ្នោតជ្រើសគណ:កម្មការសហគមន៍នេសាទត្រស់ អាណត្តិថ្មី និងលោក ភួង ស៊ីល្យា អភិបាលរងស្រុកថ្មគោល ចូលរួមជាគណ:អធិបតី ដោយមានអ្នកចូលរួមចំនួន ១៤៥រូប ស្រី២៤ រូបស្ថិតនៅបរិវេណវត្តត្រស់ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ជាលទ្ធផលសម្រាប់ការបោះឆ្នោតជ្រើសរើសគណ:កម្មការសហគមន៍នេសាទត្រស់បានចំនួន ៩រូប ស្រី ១រូប ។
