នៅថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ និងលោក លឹម ហុន នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយលោក អ៊ូ ចណ្ណារ៉ា និងលោកស្រី ស៊ុយ សុខរឿន គ្រូបង្គោលដំណាំបន្លែ ស្រុកថ្មគោល បានចុះសម្របសម្រួល វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការគ្រប់គ្រងក្រុមបន្លែសុវត្ថិភាព សន្សំប្រាក់ ឥណទានសាច់ប្រាក់ ទុនបង្វិលរបស់ក្រុម ទីផ្សាផលិតផលបន្លែ និងការកត់ត្រាបញ្ជី សម្រាប់ធ្វើរបាយការណ៍ប្រចាំខែ ដល់ក្រុមបន្លែសុវត្ថិភាពភូមិតាសី និងក្រុមបន្លែសុវត្ថិភាពតាសីអភិវឌ្ឍន៍កសិកម្ម ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង សរុបចំនួនសមាជិកក្រុមចូលរួម២២ នាក់ក្នុងនោះស្រី៤ នាក់ ។ គាំទ្រដោយគម្រោងជម្រុញផលិតកម្មស្បៀង (BFP) នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។


