


ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តក្រចេះ បានសហការណ៍ជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបើកវគ្គបណ្តុះបណ្តាលដល់អជ្ញាធរ ឃុំសង្កាត់ ដើម្បីផ្សព្វផ្សាយស្តីពីនិតិវិធីនៃការចុះបញ្ជីសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម និង សម្ព័ន សហគមន៍កសិកម្មកម្ពុជា ក្នុងគោលបំណង ដើម្បីអោយអជ្ញាធរពាក់ព័ន្ធបានយល់ដឹងអពីច្បាប់សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម និង សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដើម្បីជួយព្រឹង និង គាំទ្រដល់ដំណើរការរបស់សហគមន៍កសិកម្មអោយបានប្រសើរ មាននិរន្តរភាព ។ អង្គពិធីបានអញ្ជើញចូលរួមជាគណធិបតីមាន លោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអិវឌ្ឍន៍សហគមន៍កសិកម្ម លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត លោក គង់ ពិដិដ្ឋ ប្រធានការិយាល័យចុះបញ្ជី និង ជំរុញសហគមន៍កសិកម្ម និង សិក្ខាកាមចូលរួមសរុបចំនួន ២៦នាក់/ស្រ្តី០៥នាក់។