នៅថ្ងៃព្រហស្បតិ៍ ៨ កើតខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ និងលោក លឹម ហុន នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសម្របសម្រួលវគ្គបណ្តុះបណ្តាលនិងរំលឹកឡើងវិញស្តីពីការគ្រប់គ្រងក្រុមបន្លែសុវត្ថិភាព ការសន្សំប្រាក់ ឥណទានទុនបង្វិលរបស់ក្រុម ទីផ្សារលក់បន្លែ និងការកត់បញ្ជីធ្វើកំណត់ហេតុប្រចាំខែ ដល់ក្រុមបន្លែសុវត្ថិភាព ច្រនៀងមានឬទ្ធិ និងក្រុមបន្លែសុវត្ថិភាព គោកឃ្មុំមានជ័យ ស្ថិតនៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង សរុបសមាជិកក្រុមចូលរួមចំនួន២៤ នាក់ក្នុងនោះស្រី៥ នាក់ គាំទ្រដោយគម្រោងជម្រុញផលិតកម្មស្បៀង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។


