????????????????? ?????????????????????????????????

07-Aug-2019

នៅថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព-ស២៥៦៣ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩  លោកគា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង  បានចុះជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ផលិតបន្លែ សហគមន័កសិកម្ម តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជាលទ្ធផលយើងបានពិភាក្សាពីការកាត់ខ្នែងដើមត្រប់ដើម្បីឱ្យបានផ្លែច្រើននិងធំស្មើគ្នាល្អ។មើលការដាក់ជីធម្មជាតិលើដំណាំជីរណា និងស្ពៃ  ការប្រមូលផលជី ត្រសក់ និងម្រះ។ អ្វីដែលកសិករសប្បាយចិត្តគឺ ជីរណាមានតម្លៃល្អ5500៛/ គ-ក លើសខែមុន1000៛/គ.ក ប៉ុន្តែម្រះធ្លាក់ថ្លៃ 500-1000៛/គ.ក។