????????????????????????????

30-Jul-2019

ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩  លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង(តំណាងប្រធានមន្ទីរ) បានចូលរួមមហាសន្និបាត និងរៀបចំបោះឆ្នោតជ្រើសរើសគណ:កម្មការសហគមន៍នេសាទស្វាយស អាណត្តិថ្មី និងលោក យ៉ម យ៉ា អភិបាលរងស្រុកសង្កែ ចូលរួមជាគណ:អធិបតី ដោយមានអ្នកចូលរួមចំនួន ២០៥រូប ស្រី៧២រូបស្ថិតនៅសាលាបឋមសិក្សាស្វាយស ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ជាលទ្ធផលសម្រាប់ការបោះឆ្នោតជ្រើសរើសគណ:កម្មការសហគមន៍នេសាទស្វាយស បានចំនួន ១១រូប ស្រី ១រូប ។