?????????????????????????????????

25-Jul-2019

នាថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មខេត្ត និងជាមន្រ្តីបង្គោលទទួលបន្ទុកសហគមន៍គម្រោងជំរុញផលិតកម្មស្បៀងខេត្តបាត់ដំបង បានចុះប្រជុំពង្រឹងសមត្ថភាពសហគមន៍កសិកម្ម នៅសហគមន៍ពន្លឺរស្មីស្ដុកប្រវឹក ស្រុករុក្ខគិរី ដែលជាសហគមន៍ផលិតពូជស្រូវ ដោយកិច្ចប្រជុំនេះមានរបៀបវារៈ
១.តួនាទីក្រុមប្រឹក្សាភិបាល និងគណកម្មាការត្រួតពិនិត្យសហគមន៍
២.ការចុះបញ្ជីស្នាមគណនេយ្យសហគមន៍
៣.បច្ចេកទេសផលិតស្រូវពូជ
ជាលទ្ធផលមានកសិករចូលរួមចំនួន ៣៦នាក់ ស្រី ២៤នាក់។