ពិធីចុះកិច្ចសន្យាជួលសេវាកម្ម (Contracting out)រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ជាមួយអង្កការអ្នកក្សេត្រសាស្ត្រគ្មានព្រំដែន(AVSF)សហការជាមួយសហភាពសហគមន៏កសិកម្មព្រះវិហារមានជ័យ(PMUAC)

24-Jul-2019

កសិករ ១០០០គ្រួសារ មកពីសហគមន៏កសិកម្មចំនួន០៥ក្នុងខេត្តព្រះវិហារ នឹងធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅនិងចំណូលពីខ្សែចង្វាក់តម្លៃស្រូវនិងផលិតកម្មរបស់ពួកគេព្រមទាំងអាចធានានិរន្តរភាព។
******************************
ថ្ងៃទី២៣/០៧/២០១៩មានពិធីចុះកិច្ចសន្យាជួលសេវាកម្ម (Contracting out)រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ជាមួយអង្កការអ្នកក្សេត្រសាស្ត្រគ្មានព្រំដែន(AVSF)សហការជាមួយសហភាពសហគមន៏កសិកម្មព្រះវិហារមានជ័យ(PMUAC) សម្រាប់ការជួលសេវាកម្មពីខាងក្រៅ ដើម្បីពង្រឹងចំណេះដឹង និងសកម្មភាពកសិករស្តីពីខ្សែចង្វាក់តម្លៃស្រូវ ការស្តុកទុក ការកែច្នៃ ដល់សហគមន៏កសិកម្មចំនួន០៥នៅស្រុកជាំក្សាន្ត ស្រុកជ័យសែន និងស្រុកឆែប ខេត្តេព្រះវិហារ។
ថវិកាគម្រោងសរុបចំនួន ៧៨១១០USD ក្នុងនោះមានការគាំទ្រដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារតាមរយៈASPIRE ចំនួន ៦០០០០USD រួមនឹងថវិកាបដិភាគរបស់ AVSF&PMUAC 18110USDផងដែរ។