ពិធីចុះហត្ថលេខាលេីកិច្ចសន្យាផលិតកម្មកសិកម្ម​ ស្តីពីការផលិត​ និងផ្គត់ផ្គង់ស្រូវសរីរាង្គរវាងសហគមន៍កសិកម្មខេត្តព្រះវិហារ​ និងក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា​

24-Jul-2019

ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ​ អញ្ជេីញជាអធិបតីក្នុងពិធីចុះហត្ថលេខាលេីកិច្ចសន្យាផលិតកម្មកសិកម្ម​ ស្តីពីការផលិត​ និងផ្គត់ផ្គង់ស្រូវសរីរាង្គរវាងសហគមន៍កសិកម្មខេត្តព្រះវិហារ​ និងក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា​ នារសៀលថ្ងៃអង្គារ​ ០៧រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.​២៥៦៣​ ត្រូវនឹងថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅភោជនីយដ្ឋាន​ លី​ ហួត​ ទីរួមខេត្តព្រះវិហារ​។
ក្នុងរដូវវស្សាឆ្នាំ 2019 នេះមានសហគមន៌កសិកម្មចំនួន 22 ក្នុងខេត្តព្រះវិហារ បានចុះកិច្ចសន្យាផ្គត់ផ្គង់លក់ស្រូវជូន ក្រុមហ៊ុន Amru Rice បរិមាណចំនួនស្រូវប្រមាណ 17000តោន។