ថ្ងៃព្រហស្បតិ៍ ២ រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងអ្នកស្រី តាត វីដា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានចូលរួមជាគណ:អធិបតីមហាសន្និបាតបោះឆ្នោតជ្រើសរើសគណ:កម្មការសហគមន៍នេសាទតាប៉ុន ស្ថិតនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ជាលទ្ធផលសហគមន៍បានបោះឆ្នោតជ្រើសរើសគណ:កម្មការសហគមន៍នេសាទតាប៉ុន បានចំនួន ៧រូប ស្រី ១រូប ក្នុងចំណោមបេក្ខជនឈរឈ្មោះ ៩រូប ស្រី ១រូប ដែលមានលោក ឆាំ ឈូក ជាប្រធានគណៈកម្មការ សម្រាប់អាណត្តិថ្មី ។


