ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ លោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ឧត្តរមានជ័យ បានធ្វើបទបង្ហាញស្តីពី ការធ្វើកសិកម្មដំណាំស្រូវតាមកិច្ចសន្យា ដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការបង្កើតសហភាពសហគមន៍កសិកម្ម និងការស្វែងរកមតិគាំទ្រតាមផ្លូវច្បាប់” វគ្គនេះរៀបចំដោយអង្គការអភិវឌ្ឍន៍កសិកម្មដាណឺម៉ាក់អាស៊ី (ADDA) ដែលមានរយៈពេល៣ថ្ងៃ ធ្វើនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ។