វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការបង្កើតសហភាពសហគមន៍កសិកម្ម និងការស្វែងរកមតិគាំទ្រតាមផ្លូវច្បាប់”

10-Jul-2019

ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនាំដោយលោក សុខ ធឿន សហការជាមួយគម្រោងពង្រឹងអំណាចសហគមន៍កសិកម្ម និងសង្គមស៊ីវិលក្នុងខេត្តឧត្តរមានជ័យ(គម្រោងអាកសូ) បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការបង្កើតសហភាពសហគមន៍កសិកម្ម និងការស្វែងរកមតិគាំទ្រតាមផ្លូវច្បាប់” ដោយមានការចូលរួមពីសំណាក់លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ,តំណាងមន្ទីរកិច្ចការនារី អង្គការដៃគូ និងសមាជិកសហគមន៍ចំនួន០៩សហគមន៍ ក្នុងខេត្តឧត្តរមានជ័យ ដែលសរុបចំនួន៤៥នាក់ ស្រី១៥នាក់ ។ វគ្គនេះរៀបចំដោយអង្គការអភិវឌ្ឍន៍កសិកម្មដាណឺម៉ាក់អាស៊ី (ADDA) ដែលមានរយៈពេល៣ថ្ងៃ ធ្វើនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ។