ថ្ងៃអង្គារ ៨ រោច ខែជេស្ឋ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍មុខជំនួញ និងទីផ្សារ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនាំដោយលោក ឧក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ សហការជាមួយការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនាំដោយលោក សុខ ធឿន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ និងគោលការណ៍សហគមន៍ ដល់សមាជិកសហគមន៍ចំនួន១៥ នាក់ ស្រី០៦នាក់ រៀបចំដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃឡង់(TICA)។