Cooperation between TICA and PDAFF OMC on Agriculture Cooperative

08-Jul-2019

ថ្ងៃពុធ ៩ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ លោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមប្រជុំ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃឡង់ (TICA) ដោយមានការអមដំណើរពីលោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម  សមាជិកចូលរួមសរុបចំនួន ១២នាក់ ស្រី០២នាក់ ។
ការពិភាក្សាផ្តោតសំខាន់លើកិច្ចកាងារទំនាក់ទំនងរវាង TICA និងមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ក្នុងការចុះជួយពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្មក្នុងខេត្តឧត្តរមានជ័យ ហើយមានបំណងធ្វើពាណិជ្ជកម្មររួមគ្នាជាមួយភាគីថៃ និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ។
លោកប្រធានមន្ទីរ បានបង្ហាញពីគោលដៅលើការងារសហគមន៍ ក្នុងការជំរុញអោយសហគមន៍នីមួយៗ ប្រកបមុខរបរកសិកម្ម (បន្លែ…) ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុកផងដែរ។