នៅថ្ងៃព្រហស្បតិ៍ ១០ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៩ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង មានកិច្ចប្រជុំពិភាក្សាស្តីពី ការពង្រឹងសហគមន៍កសិកម្ម ចំពោះសហគមន៍កសិកម្មដែលខកខានមិនបានធ្វើមហាសន្និបាតប្រចាំឆ្នាំ និងពិភាក្សាលើចំនុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយ ក្រោមអធិបតីភាពលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ទូច សម្បត្តិ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនិងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិម្ម ។សរុបសហគមន៍ចូលរួមចំនួន៤០ នាក់ស្រី៤នាក់ ចំនួនសហគមន៍មានចំនួន២៤ សហគមន៍។



