??????????????????????????????????????

26-Jun-2019

ថ្ងៃអង្គារ ៨រោច  ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០១៩ លោក អៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគន៍កសិកម្ម និង លោក គង់ ពិសិដ្ឋ ប្រធានការិល័យ ក្នុងគម្រោងជំរុញផលិតកម្មស្បៀង ( BFP) បានសហការជាមួយ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម​ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តបាត់ដំបង បានចុះពង្រឹងសហគមន៍កសិកម្ម សាមគ្គីកំពង់ឆ្លង នៅស្រុកសង្កែ និង ក្រុមផលិតបន្លែសុវត្ថិភាពបៃតងស្វាយប្រគាប នៅស្រុកបាណន់ ក្នងគោលបំណងពិនិត្យបង្វិល និង ទីផ្សារលក់បន្លែ ។