មហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មសង្ហាផល

26-Jun-2019

 ថ្ងៃចន្ទ ៧រោច  ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក ទូច សម្បត្តិ និងលោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួម មហាសន្និបាតប្រចាំឆ្នាំ២០១៨ និងបូកសរុបលទ្ធផលការងាររបស់សហគមន៍កសិកម្មសង្ហាផល និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ អាណត្តិថ្មី នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ជាប់ឆ្នោតជាក្រុមប្រឹក្សាភិបាល ១ លោក ស្រីកូវ ប្រធាន ២លោក អៀនវណ្ណៈ អនុប្រធាន ៣លោក យង់ ប៊ុនថៃ ហេរញ្ញឹក ៤លោកស្រី អំ ផាន់នី លេខាធិការ ៥លោក សោម ឆេង បេឡាករ។ គណៈកម្មាធិការត្រួតពិនិត្យ ១លោក ស៊ឺន ប៊ុនធឿនប្រធាន ២លោកថើយ ប៊ុនធឿង អនុប្រធាន ៣លោកស្រីឈរ ហៀង សមាជិក។អ្នកចូលរួមសរុប ១០២នាក់ ស្រី៣៣ នាក់។

​​​​​​​