នៅថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយ អង្គការម្លប់បៃតងប្រចាំខេត្តបាត់ដំបង ចុះប្រមូលព័ត៌មាន និងឯកសារសំខាន់ៗ នៅសហគមន៍កសិកម្មអាងកំពីងពួយ ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង រយះពេលពីរថ្ងៃ ថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ មានអ្នកចូលរួមសរុប១៤នាក់ ស្រី៣នាក់។

