??????????????????????????????????????????????????????????????????????

12-Jun-2019

ថ្ងៃអង្ការ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំសម្រាប់ការត្រួតពិនិត្យសហគមន៍កសិកម្មដោយគណៈកម្មាធិការត្រួតពិនិត្យ   ក្រោមការសម្របសម្រួលដោយលោក ខោល ម៉ានី ប្រធានការិយាល័យសវនកម្ម សហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក អ៊ុក សុខេត ។ ដោយសហគមន៍ចូលរួមមកពីសហគមន៍ឆ្នាលមាន់សាមគ្គី អមតៈធិបតី គ្រួសរុងរឿង ឆ្នាលមាន់សាមគ្គីរុងរឿង និងគាស់ក្រឡរុងរឿង។