



ស្រុករវៀង ខេត្តព្រះវិហារ
********************
ថ្ងៃសុក្រ៥កើត-អាទិត្យ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧-០៩ ខែមិថុនា ឆ្នាំ២០១៩ លោកប្រធានការិយាល័យ និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានសហការណ៍េជាមួយអង្គការទស្សន:ពិភពលោកប្រចាំស្រុករវៀងបានបើកវគ្គបណ្តុះបណ្តាលស្តីពី ការចុះបញ្ជីគណនេយ្យអាជីវកម្មផ្គត់ផ្គង់សហគមន៍កសិកម្មដែលមានថ្នាក់ដឹកនាំសហគមន៍ចំនួន០៥ សហគមន៍ ចូលរួម ស្ថិតនៅទីស្នាក់អង្គការទស្សន:ពិភពលោកស្រុករវៀង សិក្ខាកាមចូលរួមសរុប២៤នាក់,ស្រី១២នាក់។