ថ្ងៃពុធ ០៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្មចំនួន០២រូប បានចូលរួមរៀបចំផែនការសកម្មភាព ដើម្បីស្នើរសុំដកថវិការមកអនុវត្តន៍សកម្មភាពការងាររបស់សហគមន៍ ពីអង្គការ អាយ សុី អេស អូ បានផ្ដល់អោយសហគមន៍ចំនួន០២ គឺសហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុង និងសហគមន៍ចម្រុះរតនល្អឺនក្រែន ដែលមានថ្នាក់ដឹកនាំសហគមន៍ចំនួន ១៦នាក់ស្រី០៤នាក់ ស្ថិតនៅទីស្នាក់ការ អង្គការ អាយ ស៊ី អេស អូ


