?????????????????????????????????

04-Jun-2019

ថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៣ ខែឩសភា ឆ្នាំ២០១៩ មន្ត្រីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានដឹកនាំសហគមន៍កសិកម្ម ចំនួន០២រូប មកធ្វើទស្សនៈកិច្ចសិក្សារ ផ្លាស់ប្ដូរបទពិសោធន៍ ជាមួយសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងសហគមន៍កសិកម្ម បន្លែសុវត្តិភាពសំបួរមាស ស្ថិតនៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលមានថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន១៦នាក់ ស្រី០៤នាក់ រួមទាំងបុគ្គលិកអង្កការ អាយ ស៊ី អេស អូ ចំនួន ០៣រូប ស្រី០នាក់ ដំណើរទស្សនកិច្ចសិក្សានេះត្រូវបានគាំទ្រដោយអង្កការ អាយ ស៊ី អេស អូ.