ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាសហគមន៍រស្មីលើកកម្ពស់កសិករ

30-May-2019

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាសហគមន៍រស្មីលើកកម្ពស់កសិករ ដែលអនុវត្តBlock Rice។

ពិធីនេះប្រព្រឹត្តិទៅនៅបរិវេណសាលាអនុវិទ្យាល័យរស្មី ស្ថិតក្នុងឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួមពីសំំណាក់ឯកឧត្តម លោកជំទាវប្រតិអមដំណើរ ក្រុមហ៊ុនដៃគូរចុះកិិច្ចសន្យា ប្រធានមន្ទីររុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការដៃគូរអភិវឌ្ឍន៍ និងបងប្អូនប្រជាសហគមន៍រស្មីសរុបប្រមាណ១៥០នាក់។