វគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ណែនាំអំពីការគ្រប់គ្រងមុខរបរឥណទានសហគមន៍កសិកម្ម

08-May-2019

 ថ្ងៃច័ន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា​ ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ណែនាំអំពី ការគ្រប់គ្រងសហគមន៍កសិកម្ម ដែលប្រព្រឹត្តិទៅនៅការិយាល័យកសិកម្មស្រុកអង្គរជុំ ភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ដោយមានសមាជិកចូលរួមសរុបចំនួន ៤៥នាក់ ស្រី​៣៦នាក់។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម ក្នុងភាពជាអ្នកដឹកនាំ ដោយផ្តោតទៅលើការគ្រប់គ្រងមុខរបរឥណទានសហគមន៍កសិកម្ម ដោយធ្វើឲ្យការគ្រប់គ្រង ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នង ពិសេសច្បាប់ស្តីពីសហគមន៍កសិកម្ម។