



ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍសហគមន៌កសិកម្ម រួមសហការជាមួយអង្កការពុទ្ឋសាសនាដើម្បីអភិវឌ្ឍន៌ប្រចាំខេត្តព្រះវិហារ (BFD)បានរៀបចំប្រជុំផ្លាស់ប្តូ បទ ពិសោធន៍ស្តីអំពីការធ្វើមហាសន្និបាតសហគមន៍កសិកម្មប្រចាំ២០១៨ មានថ្នាក់ដឹកនាំសហគមន៌ចំនួន 25រូប (ស្រី ៦រូប) ចូលរួម ដោយមកពីសហគមន៍កសិកម្មចំនួន១២ ។
កម្មវិធីរៀបចំនៅសាលប្រជុំតូចមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ គាំទ្រដោយ សហព័ន្ឋសហករណ៌រ៉ាយហ្វៃសិនអាល្លឺម៉ង់ (DGRV)។