



ថ្ងៃច័ន្ទ5រោជខែផល្គុនឆ្នាំចសំរិទ្ធិស័ក ពស2562 ត្រូវនិងថ្ងៃទី25/03/2019 សហគមន៌កសិកម្មក្រពុំឈូកសាមគ្គី បានរៀបចំមហាសន្និបាតបូកសរុបប្រចាំឆ្នាំ 2018 និងផែនការបន្តសម្រាប់ឆ្នាំ 2019 ។
1- មុខរបរសំខាន់ៗរបស់សហគមន៌ក្នុងឆ្នាំ 2018កន្លងមកមាន ចុះកិច្ចសន្យាលក់ស្រូវជូនក្រុមហ៊ុន Agro Angkor Intertrade, ឥណទានសាច់ប្រាក់ដល់សមាជិក និងលក់ធាតុចូលកសិកម្មផងដែរ។
2- បច្ចុប្បន្នសហគមន៌មានសមាជិក 150 គ្រួសារ(ស្រី76) មកពីភូមិចំនួន4 មានភូមិឱឡឹក ភូមិគោលអំពិល ភូមិថ្នល់កោង ភូមិស្វាយប៉ាតនៃឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។
3- ដោយគណៈកម្មាធិការដឹកនាំសហគមន៌បច្ចុប្បន្នបានគ្រប់អាណត្តិ 5ឆ្នាំ នោះមានរៀបចំបោះឆ្នោតសុំការគាំទ្រពីអង្គមហាសន្និបាតជ្រើសរើសថ្នាក់ដឹកនាំសហគមន៌សម្រាប់អាណត្តិទី2បន្តទៀតផងដែរ។