





សកម្មភាព ថ្ងៃទី 27/03/2019 ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារបានដឹកនាំសហគមន៌កសិកម្មទាំង 43សហគមន៌រួមជាមួយសហភាពសហគមន៌កសិកម្ម នៅខេត្តព្រះវិហារ សរុបមាន109នាក់ បានធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីខ្សែច្រវ៉ាក់ទីផ្សារ នៃផលិតកម្មដំណាំស្រូវ នៅក្រុមហ៊ុន Golden Rice Cambodia នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ ក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុនខាងលើបានចុះកិច្ចសន្យាទិញស្រូវក្រអូបពីសហភាពសហគមន៌ខេត្តព្រះវិហារ ប្រមាណ ពី 3000-5000តោន។