



ថ្ងៃពុធ-សុក្រ ៧រោច-៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហការណ៍ជាមួយអង្គការទស្សនៈពិភពលោកប្រចាំខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលស្តីពីការចុះបិញ្ជីគណនេយ្យទ្វេភាគដល់សហគមន៍កសិកម្មចំនួន៤ ដែលមានសិក្ខាកាមចូលរួមសរុប២១ នាក់(ស្រី១១នាក់)ស្ថិតនៅស្រុកត្បែងមានជ័យដែលបណ្តុះបណ្តាលនៅទីស្នាក់ការអង្គការទស្សនៈពិភពលោកប្រចាំខេត្តព្រះវិហារ ៕