ថ្ងៃចន្ទ ១៣កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ មន្ដ្រីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្មចំនួ០២រូប បានធ្វើការបណ្ដុះបណ្ដាលស្ដីពី÷ ការគ្រប់គ្រងសហគមន៍កសិកម្ម ដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួន០២ គឺសហគមន៍កសិកម្មអភិវឌ្ឍន៍ភូមិលុងឃុង និងសហគមន៍កសិកម្មរតនល្អឺនក្រែន ក្រោមកិច្ចសហការណ៍ជាមួយអង្គការ ICSO ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងសហគមន៍កសិកម្ម និង ការទទួលខុសត្រូវ តម្លាភាពក្នុងសហគមន៍កសិកម្ម ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់១៩ ខែមីនា ឆ្នាំ២០១៩ ដោយប្រព្រឹត្តិទៅនៅទីស្នាក់ការរបស់អង្គការ ICSO មានអ្នកចូលរួមសរុប ៣៧រូប ស្ត្រី១៣រូប មកពីភូមិលុងឃុង និងល្អឺនក្រែន។ គាំទ្រ ថវិការដោយ អង្គការអន្តរជាតិ JUH នៃប្រទេស អាល្លឺម៉ង់។


