Annual General Meeting of Agricultural Cooperative

29-Mar-2019

ថ្ងៃអង្គារ១៤រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ខ្ញុំបាទឈាង ណូរ៉ា តំណាងការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមពិធីមហាសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៨ របស់សហគមន៍កសិកម្មចម្រុះចាងរ៉ា ស្ថិតនៅភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ដែលមានសមាជិកចូលរួមចំនួន៥៣ នាក់ ស្រី៣០នាក់៕សហគមន៍កសិកម្មចម្រុះចាងរ៉ា មានសមាជិកសរុប៤៦នាក់ ស្រី១៦នាក់ នៅក្នុងឆ្នាំ២០១៨ សហគមន៍បានអនុវត្តនូវមុខរបរចំនួន០៤មានដូចជាៈ ១.លក់ជីនិងថ្នាំពុលកសិកម្ម, ២.កែច្នៃអង្ករ, ៣.ឥណទានកសិកម្ម , ៤.សេវាកម្មគោយន្ត ដោយទទួលបានប្រាក់ចំនេញចំនួន ៦,៣៧៦,៦០០៛ ៕