មហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មពន្លឺរស្មីស្តុកប្រវឹក

28-Mar-2019

នាព្រឹកថ្ងៃអង្គារ ៦រោច​ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រី ១រូបបានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៨ របស់សហគមន៍កសិកម្ម ពន្លឺរស្មីស្តុកប្រវឹក ស្ថិតនៅភូមិព្រៃអម្ពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ដើម្បីរាយការណ៍ពីការងារអនុវត្តកន្លងមក និងលើកទិសដៅបន្ត ។ សហគមន៍បានស្វែងរកប្រាក់ចំណេញជូនសមាជិកចំនួន ៥,០០០រៀលក្នុងមួយហ៊ុន ។

​​​​​​​