????????????????????????????????????????????

28-Mar-2019

ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រីក្រោមឱវាទ ១រូប បានចុះតាមដានត្រួតពិនិត្យ និងសម្របសម្រួលជាមួយសហគមន៍កសិកម្ម សម្រស់មុខរាហ៍ ស្ថិតនៅភូមិមុខរាហ៍២ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ស្តីពី រចនាសម្ព័ន មុខរបរ ការគ្រប់គ្រង និងការរៀបចំបញ្ជីសម្រាប់រៀបចំមហាសន្និបាតប្រចាំឆ្នាំ២០១៨។ អ្នកចូលរួម ៩នាក់ ស្រី ២នាក់។