ថ្ងៃចន្ទ ៦រោច ខែផល្គុនឆ្នាំច សំរឹទ្ធិស័កពស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង រួមដំណើរដោយ លោក ចេវ ជឿន មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ របស់សហគមន៍ សេដ្ឋកិច្ចបៃតងសំឡូត នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានសមាជិកចូលរួមសរុប ១១៥ នាក់ ស្រី ៧៥ នាក់។


